បង្កើនល្បឿន និងពង្រីកអាជីវកម្មរបស់អតិថិជន ជាមួយកម្មវិធី POS ដែលងាយស្រួលប្រើប្រាស់បំផុត គ្រប់គ្រងអាជីវកម្មរបស់អ្នកកាន់តែងាយស្រួលជាមួយ SOPPOS POS! តាមដានការលក់ភ្លាមៗ (Real-time) គ្រប់គ្រងស្តុកទំនិញ គ្រប់គ្រងបុគ្គលិក និងថែរក្សាអតិថិជនបានយ៉ាងច្បាស់លាស់ និងទាន់សម័យ។
ប្រព័ន្ធ POS សម្រាប់អាជីវកម្មគ្រប់ប្រភេទ មិនថាលោកអ្នកប្រកបអាជីវកម្មម្ហូបអាហារ និងភេសជ្ជៈ ហាងលក់ទំនិញ ឬអាជីវកម្មសេវាកម្ម ដែលមានមួយសាខា ឬច្រើនសាខានោះទេ SOPPOS POS នឹងជួយឱ្យការគ្រប់គ្រងអាជីវកម្មរបស់លោកអ្នកកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។
ប្រព័ន្ធគ្រប់គ្រងការលក់ (Point of Sale)
បង្កើនល្បឿននៃការទទួលការបញ្ជាទិញ៖ ពន្លឿនការកត់ត្រាការកម្ម៉ង់ម្ហូប និងភេសជ្ជៈក្នុងភោជនីយដ្ឋានរបស់អ្នក ជាមួយផ្ទាំងបញ្ជាទិញ (Sales Screen) ដែលអាចកែសម្រួលបាន និងមុខងារបន្ថែម/កែប្រែគ្រឿងផ្សំ (Item Modifiers)។
ផ្តល់ការបញ្ចុះតម្លៃ និងប្រូម៉ូសិនងាយស្រួល៖ អនុវត្តការបញ្ចុះតម្លៃ និងបង្កើតកម្មវិធីប្រូម៉ូសិនបង់ប្រាក់ផ្សេងៗបានយ៉ាងរហ័ស និងមានប្រសិទ្ធភាព។
គ្រប់គ្រងការបញ្ជាទិញ៖ បង្កើត រក្សាទុក និងកែប្រែការបញ្ជាទិញ (Orders) បានយ៉ាងងាយស្រួល ដែលសម្រួលឱ្យអតិថិជនអាចទូទាត់ប្រាក់នៅពេលណាដែលពួកគាត់ងាយស្រួល។
សម្រួលការសងប្រាក់៖ អនុញ្ញាតឱ្យមានការសងប្រាក់វិញទាំងស្រុង ឬមួយផ្នែក (Full or Partial Refunds) ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជន។
តាមដានលំហូរសាច់ប្រាក់៖ កត់ត្រា និងតាមដានរាល់ចលនាសាច់ប្រាក់ ក្នុងនោះរាប់បញ្ចូលទាំងការលក់ ការសងប្រាក់ ការដាក់ប្រាក់ចូល/ដកប្រាក់ចេញ (Pay-ins/outs) និងការផ្ទៀងផ្ទាត់ចំនួនសាច់ប្រាក់រំពឹងទុកនៅក្នុងកញ្រ្ជែងកាត់ប្រាក់។
កត់ត្រាការលក់ Offline៖ អាចបន្តកត់ត្រាទិន្នន័យលក់បាន ទោះបីជាគ្មានអ៊ីនធឺណិត (Offline Mode) ហើយទិន្នន័យទាំងនោះនឹងបញ្ជូនទៅទិន្នន័យដើម (Sync) ដោយស្វ័យប្រវត្តិ នៅពេលមានអ៊ីនធឺណិតឡើងវិញ។